Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 135:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់ របស់​ព្រះ‌យេហូវ៉ា គឺ​នៅ​ក្នុង​ទី​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ​នៃ​យើង​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ពួកអ្នកដែល​ឈរ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា គឺ​នៅក្នុង​ទីធ្លា​ដំណាក់​របស់​ព្រះ​នៃយើង​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​អ្នក​រាល់​គ្នា​ដែល​ឈរ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​ទី​ព្រះ‌លាន​នៃ​ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង ដំណាក់​របស់​អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ ដំណាក់​របស់​ម្ចាស់​នៃ​យើង​អើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 135:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​ឈរ​រាល់​ព្រឹក ដើម្បី​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា និង​ពេល​ល្ងាច​ផង។


ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្ដា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី


បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។


នៅ​ក្នុង​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា នៅ​កណ្ដាល​អ្នក ឱ​ក្រុង​យេរូ‌សាឡិម​អើយ។ ហាលេលូយ៉ា !


មក អស់​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!


គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌យេហូវ៉ា គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះ​នៃ​យើង។


ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន របស់​ព្រះ‌អង្គ!


គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម