Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:166 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

166 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សង្ឃឹម​ដល់​ការសង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ប្រព្រឹត្ត​តាម បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

166 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​រំពឹងមើលទៅ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

166 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សង្ឃឹម​រង់‌ចាំ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

166 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​សង្ឃឹម​ដល់​សេចក្ដី សង្គ្រោះ​របស់​ទ្រង់ ក៏​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

166 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សង្ឃឹម​រង់‌ចាំ ទ្រង់​សង្គ្រោះ​ខ្ញុំ ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:166
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។


៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


ចូរ​ថ្វាយ​យញ្ញ​បូជា​ដ៏​សុចរិត ហើយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


អ្នកណា​ដែល​ថ្វាយពាក្យ​អរ​ព្រះ‌គុណ ទុក​ជា​យញ្ញបូជា អ្នក​នោះ​លើក​តម្កើងយើង ហើយ​យើង​នឹងបង្ហាញការ​សង្គ្រោះ​របស់​ព្រះ ដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់»។


បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។


បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នឹង​ដឹង​ថា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ ឬ​មក​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម