ទំនុកតម្កើង 106:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ខ្មាំងសត្រូវរបស់គេបានសង្កត់សង្កិនគេ ហើយបង្ក្រាបគេ ឲ្យនៅក្រោមអំណាចរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 សត្រូវរបស់ពួកគាត់បានសង្កត់សង្កិនពួកគាត់ ពួកគាត់ក៏ត្រូវបានបង្ក្រាបនៅក្រោមកណ្ដាប់ដៃរបស់សត្រូវទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 ពួកខ្មាំងសត្រូវបានសង្កត់សង្កិន ហើយគេត្រូវចុះចាញ់នៅក្រោមកណ្តាប់ដៃពួកសត្រូវនោះ សូមមើលជំពូកអាល់គីតាប42 ខ្មាំងសត្រូវជិះជាន់សង្កត់សង្កិនពួកគេ ព្រមទាំងបង្ក្រាបពួកគេឲ្យចុះចូល ក្រោមអំណាចរបស់ខ្លួនទៀតផង។ សូមមើលជំពូក |
ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។