Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កាល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 នៅពេល​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ វា​ក៏​តក់ស្លុត នៅពេល​ព្រះអង្គ​ប្រមូលយក​ខ្យល់ដង្ហើម​វា វា​ក៏​ផុតដង្ហើម ហើយ​ត្រឡប់ជា​ធូលីដី​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប៉ុន្តែ បើ​ព្រះអង្គ​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ព្រះអង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កាល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​វា​បាន​ថប់​ព្រួយ​វិញ កាល​ទ្រង់​ដក​យក​ដង្ហើម​ចេញ នោះ​វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ប៉ុន្តែ បើ​ទ្រង់​មិន​រវី‌រវល់​ទេ​នោះ វា​មុខ​ជា​ភ័យ​ញាប់‌ញ័រ ហើយ​បើ​ទ្រង់​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វា វា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។


សូម​ព្រះ‌អង្គ​នឹក​ចាំ​ថា ព្រះ‌អង្គ​បាន​សូន​រូប​ទូល‌បង្គំ ដូច​ជា​គេ​សូន​ដី​ឥដ្ឋ ចុះ​តើ​ព្រះ‌អង្គ​គិត​ឲ្យ​ទូល‌បង្គំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ?


កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


កាល​គេ​ផុត​ដង្ហើម​ទៅ គេវិល​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង គំនិត​របស់​គេ ក៏​សូន្យ​បាត់​ទៅ​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ ឈរ​យ៉ាង​រឹង​មាំ ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ កាល​ព្រះ‌អង្គ​បាន​លាក់​ព្រះ​ភក្ត្រ​ទៅ នោះ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម