Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដោយ​ព្រោះ​សម្រែក​ដែល​ទូល‌បង្គំ​ថ្ងូរ ស្បែក​ទូល‌បង្គំ​នៅ​ជាប់​នឹង​ឆ្អឹងទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដោយសារតែ​សំឡេង​ថ្ងូរ​របស់ទូលបង្គំ ស្បែក​ទូលបង្គំ​ក៏​ជាប់​នឹង​ឆ្អឹង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អស់​ទាំង​ឆ្អឹង​របស់​ទូលបង្គំ​ជាប់​ជិត​នឹង​សាច់ ដោយ​ព្រោះ​ដំងូរ​ដែល​ទូលបង្គំ​ថ្ងូរ​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ច ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ។


ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។


ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ ដោយ​សំណោក​របស់​ទូល‌បង្គំ។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ស្តាប់​សំឡេង​យំ​របស់​ខ្ញុំ។


នៅ​ពេល​ព្រឹកវា​ដុះ​ចេញ​មក ហើយ​លាស់​ឡើង នៅ​ពេល​ល្ងាច វា​ស្រពោន ហើយ​ក្រៀម​ស្វិត​ទៅ។


ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។


ឥឡូវ​នេះ មុខ​របស់​គេ​ខ្មៅ​ជាង​ធ្យូង គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​ជាប់​នឹង​ឆ្អឹង ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ។


ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ហា‌ណា​យំ ហើយ​មិន​បរិ‌ភោគ​អ្វី​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម