Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯង​បាន​ចម្រើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯង​បាន​ចំរើន​ពួក​ជំនួញ​របស់​ឯង ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើន ជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀត ពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាប ហើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




ណាហ៊ុម 3:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ


ព្រះ‌អង្គ​បាន​ធ្វើឲ្យ​កូន​ចៅ​របស់​ពួក‌គេ​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ព្រះ‌អង្គ​បាន​នាំពួក‌គេ​ចូល​មក​ក្នុង​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រាប់​បុព្វ‌បុរសរបស់ពួក‌គេ ឲ្យ​ពួក‌គេ​ចូល​ទៅ​កាន់​កាប់។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។


តើ​អ្នក​ណា​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ?


ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។


អ្វី​ៗ​ដែល​នៅ​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី អ្វី​ៗ​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វីៗ​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម