Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត​នោះ​ហើយ ខ្ញុំ​ក៏​រិះ​គិត​ចង់​យល់​អត្ថ​ន័យ ហើយ​មើល៍ មាន​ម្នាក់​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស ឈរ​នៅ​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 កាល​ខ្ញុំ ដានីយ៉ែល បាន​ឃើញ​និមិត្ត​នោះ ខ្ញុំ​ក៏​ស្វែងរក​ការយល់ នោះ​មើល៍! មានម្នាក់ដែលមាន​ភិនភាគ​ដូច​មនុស្ស ឈរ​នៅចំពោះ​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះគិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ខ្ញុំ គឺ​ដានី‌យ៉ែល​ខ្ញុំ​នេះ បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​ហើយ ខ្ញុំ​ក៏​រក​ចង់​យល់​ន័យ នោះ​ឃើញ​មាន​ភាព​ដូច​ជា​មនុស្ស​ឈរ​នៅ​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះ‌គិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។


ពេល​នោះ ឃើញ​មាន​ម្នាក់​ដូច​កូន​មនុស្ស មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ឈរ​នៅខាង​មុខ​ខ្ញុំ​ថា៖ «ឱ​លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត​នេះ ចិត្ត​ខ្ញុំ​កើត​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង ហើយ​ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។


ពេល​នោះ លោក​ម្នាក់​មាន​ភាព​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​កម្លាំង​ឡើង​វិញ។


ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស។


ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​ទេ ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា៖ «ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​ដូច​ម្ដេច​ទៅ?»។


ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ មាន​ម្នាក់​ដូច​កូន​មនុស្ស យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ចំណែក​ឯ​ខ្ញុំ ដានី‌យ៉ែល គំនិត​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តក់​ស្លុត​ជា​ខ្លាំង ហើយ​មុខ​ខ្ញុំ​ក៏​ស្លេក​ស្លាំង តែ​ខ្ញុំ​រក្សា​រឿង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាល​ព្រះ​បាទ​បេល‌សាសារ មាន​និមិត្ត​មួយ​លេច​មក​ឲ្យ​ដានី‌យ៉ែល​ខ្ញុំ​បាន​ឃើញ គឺ​ក្រោយ​ពី​និមិត្ត​ដែល​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ពី​លើក​មុន។


លោក​ពោល​ថា៖ «មើល៍ ខ្ញុំ​នឹង​ឲ្យ​លោក​ដឹង​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ ដ្បិត​និមិត្ត​នេះ​សំដៅ​ទៅ​គ្រា​ចុង​ក្រោយ។


ពេល​នោះ ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី? ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី»។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។


«ដូច្នេះ ពេល​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ដែល​ហោរា​ដានីយ៉ែល បាន​ថ្លែង​ទុក គឺ​ជា​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ)


ពេល​នោះ ទី​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​គក់​ទ្រូង យំ រួច​គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​លើ​ពពក នៅ​លើ​មេឃ ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​យ៉ាង​ខ្លាំង។


«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឈរ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ។


ដើម្បី​ឲ្យ​គេ​មើល​មែន តែ​មិន​ឃើញ ហើយ​ឲ្យ​គេ​ស្ដាប់​មែន តែ​មិន​យល់ ក្រែង​គេ​វិល​បែរ​មក​រក​ព្រះ​វិញ ហើយ​ទទួល​បាន​ការ​អត់​ទោស» ។


អ្នក​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទើប​នឹង​មក​ដល់»។ លោក​យ៉ូស្វេ​ក៏​ក្រាប​ថ្វាយ​បង្គំ ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់?»


នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ឃើញ​មាន​មួយ​អង្គ ដូច​ជា​កូន​មនុស្ស ព្រះ‌ពស្ត្រ​វែង​ដល់​ព្រះ‌បាទ ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពាក់​នៅ​ព្រះ​ឱរា។


នេះ​ហើយ​ជា​ប្រាជ្ញា អ្នក​ណា​ដែល​មាន​យោបល់ ចូរ​គិត​លេខ​របស់​សត្វ​នោះ​ចុះ ដ្បិត​លេខ​នោះ​ជា​លេខ​របស់​មនុស្ស ហើយ​លេខ​របស់​អ្នក​នោះ គឺ​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម