Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ស្ដេច​នោះ​នឹង​មិន​យោគ​យល់​ដល់​ពួក​ព្រះ​នៃ​អយ្យកោ​របស់​ខ្លួន​ឡើយ ក៏​មិន​យោគ​យល់​ដល់ព្រះ​ដែល​ពួក​ស្ដ្រី​ស្រឡាញ់​ដែរ។ ស្ដេច​មិន​យោគ​យល់​ដល់​ព្រះ​ណា​ឡើយ ដ្បិត​ទ្រង់​នឹង​តម្កើង​ខ្លួន​ឯង​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ទ្រង់​នឹង​មិន​យកចិត្តទុកដាក់​ចំពោះ​បណ្ដា​ព្រះ​នៃ​ដូនតា​របស់ទ្រង់ ឬ​ចំពោះ​ព្រះដែល​មនុស្សស្រី​ប្រាថ្នាចង់បាន​នោះ​ទេ ក៏​មិន​យកចិត្តទុកដាក់​ចំពោះ​ព្រះ​ណាមួយ​ឡើយ ពីព្រោះ​ទ្រង់​នឹង​លើក​ខ្លួន​ឡើង​លើ​អ្វីៗ​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 វា​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​វា ឬ​ចំពោះ​បំណង​ចិត្ត​របស់​ពួក​ស្រីៗ​ទេ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ណា​ផង ដ្បិត​វា​នឹង​ដំកើង​ខ្លួន​ជា​ធំ​លើស​ជាង​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

37 ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ចៅ‌ហ្វាយ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ស្តេច​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:37
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​នាង មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន នៅ​ពេល​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​កូន​ទាំង​ឈឺចុក​ចាប់ ចិត្ត​នាង​នឹង​ប្រាថ្នា​ចង់​បាន​ប្តី ហើយ​ប្តី​នឹង​ត្រួត‌ត្រា​លើ​នាង»។


ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។


៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សម្លាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា ចំពោះ​រូប​ខ្ញុំ​ម្ចាស់


អ្នក​បាន​គិត​ក្នុង​ចិត្ត​ថា៖ យើង​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ យើង​នឹង​តម្កើង​បល្ល័ង្កឲ្យ​ខ្ពស់​ជា​ង អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​យើង​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង


យើង​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក យើង​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។


«កូន​មនុស្ស​អើយ យើង​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​អ្នក​ចេញ ដោយ​អាសន្ន‌រោគ តែ​អ្នក​មិន​ត្រូវ​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។


វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។


រួច​បើ​អ្នក​ឃើញ​ស្រ្ដី​ម្នាក់​មាន​រូប​ស្អាត ក្នុង​ចំណោម​ពួក​ឈ្លើយ​នោះ ហើយ​អ្នក​មាន​ចិត្ត​ចង់​យក​នាង​ជា​ប្រពន្ធ


កុំ​លោភ​ចង់​បាន​ប្រពន្ធ​អ្នក​ជិត​ខាង​របស់អ្នក។ កុំ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​របស់​អ្នក ឬ​ចម្ការ ឬ​អ្នក​បម្រើ​ប្រុស ឬ​អ្នក​បម្រើ​ស្រី​របស់​គេ ឬ​គោ លា ឬ​របស់​អ្វី​របស់​អ្នក​ជិត​ខាង​អ្នក​ឡើយ"»។


ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។


គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្តី​ប្រពន្ធ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អស់​អ្នកដែល​ជឿ និង​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម