ជនគណនា 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 បន្ទាប់មក ត្រូវឲ្យគេយកគោឈ្មោលស្ទាវមួយ និងតង្វាយម្សៅ គឺម្សៅម៉ដ្ត លាយជាមួយប្រេង ហើយយកគោឈ្មោលស្ទាវមួយទៀត សម្រាប់ជាតង្វាយលោះបាប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងតង្វាយដែលត្រូវថ្វាយជាមួយ គឺម្សៅម៉ដ្ដលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើយញ្ញបូជារំដោះបាប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រួចត្រូវឲ្យគេយកគោឈ្មោលស្ទាវ១ ព្រមទាំងដង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង ហើយយកគោឈ្មោលស្ទាវ១ទៀត សំរាប់ជាដង្វាយលោះបាប សូមមើលជំពូកអាល់គីតាប8 បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងជំនូនដែលត្រូវជូនជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើគូរបានរំដោះបាប។ សូមមើលជំពូក |
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។