Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 7:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តង្វាយ​របស់​គាត់​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម‌សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 តង្វាយ​របស់​គាត់​មាន​ពាន​ប្រាក់​មួយ​ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ ក្នុង​ពាន និង​ថូ​នេះ មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង សម្រាប់​ថ្វាយ​ជា​តង្វាយ​ម្សៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ជំនូន​របស់​គាត់​មាន​ពាន​ប្រាក់​មួយ ទម្ងន់​សែ‌សិប​តម្លឹង ថូ​ប្រាក់​មួយ​ទម្ងន់​ម្ភៃ​តម្លឹង គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ ក្នុង​ពាន និង​ថូ​នេះ​មាន​ពេញ​ដោយ​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​សម្រាប់​ជូន​ជា​ជំនូន​ម្សៅ។

សូមមើលជំពូក ចម្លង




ជន‌គណនា 7:13
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​គ្រោង​ដប់ និង​ចាន​ក្លាំ​ដប់ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ


ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង។


ខ្ញុំ​បាន​ថ្លឹង​ប្រាក់ និង​មាស ព្រម​ទាំង​គ្រឿង​ប្រដាប់​ផ្សេងៗ ជូន​អ្នក​ទាំង​នោះ គឺ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ដែល​ស្តេច ពួក​ទី​ប្រឹក្សា ពួក​មន្ត្រី​របស់​ស្ដេច និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះបាន​ថ្វាយ។


ត្រូវ​ធ្វើ​ថាស ផ្ទិល ប៉ាន់ និង​ពែង​សម្រាប់​តុ​នោះ ដើម្បី​ប្រើ​សម្រាប់​តង្វាយ​ច្រូច ហើយ​ត្រូវ​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។


អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​កន្លះ​សេកែល តាម​ខ្នាត​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​មួយ​សេកែល​ស្មើ​នឹង​ម្ភៃ​កេរ៉ា) កន្លះ​សេកែល​នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។


លោក​ធ្វើ​ប្រដាប់​ដែល​ត្រូវ​ដាក់​លើ​តុ​ពីមាស​សុទ្ធ​ទាំង​អស់ គឺ​មាន​ថាស ផ្តិល ប៉ាន់ និង​ពែង ដែល​សម្រាប់​ប្រើ​ក្នុង​ពិធី​ថ្វាយ​តង្វាយ​ច្រូច។


ផើង ជើង​ក្រាន ចាន​គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយធ្វើ​ពី​ប្រាក់ មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់។


កាល​ព្រះ​បាទ​បេល‌សាសារ​កំពុង​ភ្លក់​ស្រា ទ្រង់​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស ពែង​ប្រាក់ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​បិតា បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ស្តេច និង​ពួក​សេនាបតី ព្រម​ទាំង​ពួក​ភរិយា ហើយ​ពួក​ស្រី​អ្នក​ម្នាង​របស់​ស្ដេច បាន​ផឹក​ពី​ពែង​ទាំង​នោះ។


បើ​អ្នក​ណា​ចង់​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង


ឯ​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សម្រេច នោះ​ត្រូវ​គិត​តាម​ប្រាក់​សេកែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​មួយ​សេកែល​ត្រូវ​ជា​ដប់​កេរ៉ា។


មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​រហូត​ដល់​ហុកសិប​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​ហាសិប​សេកែល តាម​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ


នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ចារឹក​ទុក​នៅ​លើ​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន ដែល​នៅ​មុខ​អាសនា​ដែរ។


នោះ​អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​របស់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង ថ្វាយ​ជា​តង្វាយ​ម្សៅ លាយ​ជា‌មួយ​ប្រេង​មួយ​លីត្រ​កន្លះ


ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង​យ៉ាង​សម្រាំង​ពីរ​កំប៉ុង ទុក​ជា​តង្វាយ​ម្សៅ។


នេះ​ជា​តង្វាយ​បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ថ្វាយ​តាម​របៀប​តង្វាយ​នោះ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


នោះ​អ្នក​ត្រូវ​យក​ប្រាក់​ម្នាក់​ប្រាំ​សេកែល ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​មួយ​សេកែល​ត្រូវ​ជា​ម្ភៃ​កេរ៉ា។


អ្នក​ដែល​បាន​ថ្វាយ​តង្វាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទីមួយ គឺ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។


កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន


តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។


ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។


នាង​បាន​ទូល​ទៅ​ស្ដេច តាម​ពាក្យ​បញ្ចេះ​ពី​មាតា​របស់​នាង​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម