Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រសិន‌បើ​ភាគី​រង​គ្រោះ​គ្មាន​ញាតិ​សន្ដាន​នឹង​ទទួល​សំណង ដែល​គេ​យក​មក​សង​ដើម្បី​អំពើ​បាប​នោះ​ទេ នោះ​សំណង​ដែល​ស្នង​នឹង​ទោស​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​ពួក​សង្ឃ​វិញ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ​ថែម​ទៀត​ជា​តង្វាយ​លោះ​បាប គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ភាគី​ដែល​មាន​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​បើ​គ្មាន​អ្នក​ណា​មាន​ច្បាប់​នឹង​ទទួល​សំណង​ដែល​ខ្លួន​សង ដើម្បី​នឹង​លោះ​បាប​ខ្លួន​នោះ​ទេ នោះ​សំណង​ដែល​សង​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទោស​ខ្លួន នឹង​ត្រូវ​បាន​ជា​របស់​សង្ឃ​វិញ ព្រម​ទាំង​ពពែ​ឈ្មោល​ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប ដែល​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ​ត្រូវ​យក​របស់​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា គឺ​ប្រគល់​ជូន​អ៊ីមុាំ ទាំង​ជូន​ចៀម​ឈ្មោល​មួយ ជា​ជំនូន​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




ជន‌គណនា 5:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រាក់​ជា​តម្លៃ​នៃ​តង្វាយ​លោះ​បាប នោះ​មិន​បាន​យក​ទៅ​ទុក​ក្នុង​វិហារ​ព្រះ‌យេហូវ៉ា​ទេ ប្រាក់​នោះ​ទុក​ជា​ចំណែក​ដល់​ពួក​សង្ឃ​វិញ។


ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។


និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស​ដូច្នោះ។


ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។


ហើយ​ត្រូវ​លន់‌តួ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​នោះ​ត្រូវ​ប្រគល់​សំណង​ទាំង​មូល​សម្រាប់​អំពើ​ទុច្ចរិត​នោះ ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ ទៅ​ឲ្យ​អ្នក​ដែល​ខ្លួន​មាន​ទោស​ចំពោះ​គេ។


រាល់​អំណោយ​បរិសុទ្ធ​ទាំង​អស់​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ជូន​សង្ឃ អំណោយ​នោះ​នឹង​បាន​ជា​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម