Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 សង្ឃ​ត្រូវ​យក​តង្វាយ​នៃ​ការ​ប្រចណ្ឌ​ពី​ដៃ​របស់​ស្ត្រី​នោះ ហើយ​លើក​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​យក​តង្វាយ​នោះ​ទៅ​ដាក់​លើ​អាស‌នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បូជា‌ចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាសនា

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីមុាំ​ទទួល​យក​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង គាត់​ធ្វើ​ពិធី​លើក​ជំនូន​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ជំនូន​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 5:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាក់​ទាំង​អស់​លើ​បាត​ដៃ​របស់​អើរ៉ុន និង​លើ​បាត​ដៃ​កូន​របស់​គាត់ ហើយ​គ្រវី​នំ​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​លោក​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


នោះ​ប្តី​ត្រូវ​នាំ​ប្រពន្ធ​ខ្លួន​ទៅ​ជួប​សង្ឃ ទាំង​យក​តង្វាយ​ជា​ម្សៅ​ឱក​មួយ​តៅ​សម្រាប់​នាង​ផង មិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​កំញាន​ពី​លើ​ទេ ដ្បិត​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ ទុក​ជា​តង្វាយ​រំឭក សម្រាប់​នឹង​រំឭក​ពី​អំពើ​ដ៏​លាមក។


សង្ឃ​ត្រូវ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រាយ​សក់​របស់​នាង ហើយ​ដាក់​តង្វាយ​រំឭក គឺ​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​របស់​នាង។ សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នៅ​ក្នុង​ដៃ។


សង្ឃ​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា ហើយ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ហើយ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់។


សង្ឃ​ត្រូវ​យក​ម្សៅ​ពី​តង្វាយ​នោះ​មួយ​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក ហើយ​ដុត​នៅ​លើ​អាស‌នា បន្ទាប់​មក ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម