Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 សង្ឃ​ត្រូវ​យក​ទឹក​បរិសុទ្ធចាក់​ក្នុង​ថូ​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បូជា‌ចារ្យ​យក​ទឹក​វិសុទ្ធ ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះ‌ពន្លា​នោះ​ដាក់​ក្នុង​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 រួច​ត្រូវ​យក​ទឹក​បរិសុទ្ធ​ចាក់​ក្នុង​ចាន​ដី ហើយ​យក​ធូលី​ដី​ក្នុង​រោង​ឧបោសថ​ដាក់​ចុះ​ក្នុង​ទឹក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ៊ីមុាំ​យកទឹក​បរិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូ​លីដី​នៅ​ជំរំ‌សក្ការៈ​នោះ​ដាក់​ក្នុង​ទឹក។

សូមមើលជំពូក ចម្លង




ជន‌គណនា 5:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។


«ត្រូវ​ធ្វើ​ចាន​ក្លាំ និង​ជើង​ទ្រ​ពី​លង្ហិន សម្រាប់​លាង​សម្អាត ហើយ​ត្រូវ​ដាក់​នៅ​ចន្លោះ​ត្រសាល​ជំនុំ និង​អាស‌នា រួច​ត្រូវ​ដាក់​ទឹក​ក្នុង​ចាន​ក្លាំ​នោះ


ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អ្នក​ណា​ដែល​បោះ‌បង់​ព្រះ‌អង្គ នោះ​នឹង​ត្រូវ​ខ្មាស អស់​អ្នក​ដែល​ថយ​ចេញ​ពី​ព្រះ‌អង្គ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​ក្រោម ដោយ​ព្រោះ​គេ​បាន​បោះ​បង់​ព្រះ‌យេហូវ៉ា ដែល​ជា​ប្រភព​ទឹក​រស់។


អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី (បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន)


បន្ទាប់​មក សង្ឃ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


សង្ឃ​ត្រូវ​ឲ្យ​នាង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រាយ​សក់​របស់​នាង ហើយ​ដាក់​តង្វាយ​រំឭក គឺ​ជា​តង្វាយ​នៃ​ការ​ប្រចណ្ឌ​នោះ​នៅ​បាត​ដៃ​របស់​នាង។ សង្ឃ​ត្រូវ​កាន់​ទឹក​ល្វីង ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​នោះ​នៅ​ក្នុង​ដៃ។


គេ​ទូល​ដូច្នោះ ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ទេ ប្រយោជន៍​ឲ្យ​បាន​រក​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី ដោយ​ព្រះ‌អង្គុលី​របស់​ព្រះ‌អង្គ។


បន្ទាប់​មក ព្រះ‌អង្គ​ឱន​ចុះ ហើយ​សរសេរ​លើ​ដី​ម្តង​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម