Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នោះ​ក្រុម​ជំនុំ​ត្រូវ​ជំនុំ‌ជម្រះ​អ្នក​ដែល​បាន​សម្លាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សហគមន៍​ត្រូវ​សម្រុះ‌សម្រួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក តាម​វិន័យ​ស្ដី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សហគមន៍​ត្រូវ​សំរុះ​សំរួល​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ស្លាប់ និង​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​តាម​ហ៊ូកុំ​ស្តី​អំពី​ករណី​នេះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ជម្រក​ការពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​សង‌សឹក ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ត្រូវ​ស្លាប់ មុន​ពេល​ជំនុំ‌ជម្រះ​នៅ​មុខ​ក្រុម​ជំនុំ។


ឬ​បាន​ទម្លាក់​ថ្ម​ណា​មួយ​ទៅ​លើ​គេ ដោយ​មិន​បាន​ឃើញ ដែល​អាច​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង‌សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​ដល់​គេ


ក្រុម​ជំនុំ​ត្រូវ​រំដោះ​អ្នក​ដែល​បាន​សម្លាប់​គេ ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​រក​សង‌សឹក​ដោយ​ឈាម​នោះ។ បន្ទាប់​មក ក្រុម​ជំនុំ​ត្រូវ​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​ទី​ក្រុង​ជម្រក ដែល​ខ្លួន​បាន​រត់​ទៅ​ជ្រក​នោះ​វិញ ហើយ​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ទី​ក្រុង​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ ដែល​បាន​ចាក់​ប្រេង​បរិសុទ្ធ​តាំង​ឡើង​នោះ​ស្លាប់។


គាត់​ត្រូវស្នាក់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​មាន​ការ​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​ក្រុម​ជំនុំ និង​រហូត​ដល់​សម្ដេច​សង្ឃ​នៅ​គ្រា​នោះ​ស្លាប់ ទើប​អ្នក​ដែល​បាន​សម្លាប់​គេអាច​វិល​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន គឺ​ជា​ក្រុង​ដែល​គាត់​បាន​រត់​ចេញ​មក​នោះ​វិញ​បាន"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម