Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​ចាត់​មនុស្ស​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ចេញ​ទៅ​ច្បាំង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចេញ​ទៅ​ច្បាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។

សូមមើលជំពូក ចម្លង




ជន‌គណនា 31:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​តែ​ប្រាំ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយរយ​នាក់ ហើយ​ពួក​អ្នក​មួយរយ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយ​ម៉ឺន​នាក់​ក៏​បាន អស់​ទាំង​ខ្មាំង​សត្រូវ​អ្នក​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​អ្នក។


ដូច្នេះ លោក​ម៉ូសេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដើម្បី​សម្រេច​ការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​សាសន៍​ម៉ាឌាន។


ដូច្នេះ គេ​ក៏​កេណ្ឌ​យក​មួយ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​នីមួយៗ​ក្នុង​ចំណោម​សាសន៍​អ៊ី‌ស្រាអែល​ទាំង​ពាន់ៗ បាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដែល​បាន​ប្រដាប់​អាវុធ​សម្រាប់​ច្បាំង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម