ជនគណនា 25:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមរបស់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាសម្លាប់មនុស្សរបស់ខ្លួន ដែលចូលខាងព្រះបាលនៅពេអរចេញទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសំឡាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។ សូមមើលជំពូកអាល់គីតាប5 ម៉ូសាមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងស្តេចពេអ៊រទៅ!»។ សូមមើលជំពូក |
កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់