Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល គាត់​មិន​បាន​ចេញ​ទៅ​ស្វែង​រក​មន្ត​អាគម​ដូច​មុន​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​រក​ទី​រហោ‌ស្ថាន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រាអែល​ដូច្នោះ នោះ​គាត់​មិន​បាន​ទៅ​ដូច​ជា​ជាន់​មុន ដើម្បី​នឹង​រក​មន្ត​វិជ្ជា​ការ​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​ឯ​ទី​រហោ‌ស្ថាន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បាឡាម​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល គាត់​មិន​បាន​ចេញ​ទៅ​សួរ​អុលឡោះ​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ប្រាប់​ពួក​មន្ត្រី​របស់​បាឡាក​ថា៖ «សូម​ត្រឡប់​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​អស់​លោក​ទេ»។


ដូច្នេះ ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​របស់​សាសន៍​ម៉ាឌាន ក៏​នាំ​គ្នា​ចេញ​ដំណើរ ទាំង​នាំ​យកថ្លៃ​ឈ្នួល​សម្រាប់​ការ​ទាយ​ទៅ​ជា‌មួយ។ ពួក‌គេ​បាន​ចូល​មក​ដល់​បាឡាម ហើយ​រៀបរាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក។


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ​ជួប​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ»។


មើល៍ ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ដើម្បី​ឲ្យ​ពរ ព្រះ‌អង្គ​បាន​ឲ្យ​ពរ​ហើយ ទូល‌បង្គំ​មិន​អាច​ដក​ហូត​បាន​ទេ។


ដ្បិត​គ្មាន​មន្ត​អាគម​ណា​ទាស់​នឹង​ពួក​យ៉ាកុប​បាន​ឡើយ ក៏​គ្មាន​អំពើ​ណា​ទាស់​នឹង​អ៊ីស្រា‌អែល​បាន​ដែរ។ ឥឡូវ​នេះ នឹង​មាន​គេ​ថ្លែង​ពី​យ៉ាកុប និង​ពី​អ៊ីស្រា‌អែល​ថា "មើល​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចុះ!"


ដូច្នេះ បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​មើល​ទៅ​ឃើញ​ទី​រហោ‌ស្ថាន ។


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​ទូល‌បង្គំ។ សេចក្ដី​ណា​ដែល​ព្រះ‌អង្គ​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ថ្វាយ​ព្រះ​ករុណា»។ គាត់​ក៏​ឡើង​ទៅ​លើ​ទី​ខ្ពស់


បាឡាក​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម គឺ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ។


មើល៍! ស្ត្រី​ទាំង​នេះ​ហើយ​ដែល​បាន​នាំ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​រឿង​នៅ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​គ្រោះ​កាច​កើត​ឡើង​ក្នុង​ក្រុម​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ យើង​ប្រកាន់​សេចក្ដី​ខ្លះ​នឹង​អ្នក ព្រោះ​នៅ​ទី​នោះ មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​នាំ​ឲ្យ​គេ​បរិ‌ភោគ​តង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សហាយ​ស្មន់​ផង ។


យើង​ក៏​ដឹង​ដែរ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ឯង។


ដូច្នេះ ស្ដេច​សូល​បាន​រៀបចំ​យាង​ចុះ​ទៅ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​បី​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ​ក្នុង​ទី​រហោ‌ស្ថាន​នោះ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​ឯង​ចុះ ឯង​នឹង​បាន​ធ្វើ​ការ​យ៉ាង​ពូកែ ហើយ​មាន​ជ័យ‌ជម្នះ​ផង» រួច​ដាវីឌ​ក៏​ចេញ​បាត់​ទៅ ហើយ​ស្តេច​សូល​បាន​វិល​ត្រឡប់​ទៅ​កន្លែង​របស់​ទ្រង់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម