Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ស្តេច​អេដុម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ដែនដី​របស់​ខ្លួន​ទេ ហើយ​អ៊ីស្រា‌អែល​ក៏​ងាក​ចេញ​ពី​គេ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ស្តេច​អេដំម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រាអែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រាអែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 20:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ


ប៉ុន្តែ ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ដែន​ដី​របស់​ខ្លួន​ទេ គឺ​ទ្រង់​បាន​ប្រមូល​មនុស្ស​ទាំង​អស់​របស់​ខ្លួន ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន។ ស្ដេច​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់។


ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។


"សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះករុណា​ផង យើង​នឹង​ដើរ​តាម​តែ​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​នឹង​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។


ដូច​កូន​ចៅ​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ និង​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​យើង​ខ្ញុំ​ដែរ រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ"។


មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេដុម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​របស់​អ្នក ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​សាសន៍​អេស៊ីព្ទ​ណា​មួយ​ដែរ ដ្បិត​ពី​ដើម អ្នក​ជា​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​គេ។


ពេល​នោះ អ៊ីស្រាអែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ទូល​ថា "សូម​មេត្តា​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុករបស់​ព្រះ​ករុណា​ផង" តែ​ស្តេច​សាសន៍អេដុម​មិន​យល់​ព្រម​ទេ រួច​គេ​ក៏​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​សាសន៍​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ស្ដេច​មិន​យល់​ព្រម​ទៀត។ ដូច្នេះ អ៊ីស្រាអែល​ក៏ស្នាក់​នៅ​តែ​ត្រង់​កាដេស​នោះ​ទៅ។


បន្ទាប់​មក គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទី​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់ភាគ​ខាង​កើត​ស្រុក​ម៉ូអាប់ ហើយបោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន។ ប៉ុន្ដែ គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ស្រុក​ម៉ូអាប់​ទេ ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។


ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស​ជា​ព្រះ​របស់​ព្រះករុណា​បាន​ប្រទាន​ឲ្យ តើ​ព្រះ​ករុណា​មិន​បាន​កាន់​កាប់​ជា​របស់​ទ្រង់​ទេ​ឬ? ដូច្នេះ ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​បណ្តេញ​ចេញ​ពី​មុខ​យើង​ខ្ញុំ នោះ​ស្រុករបស់​គេ​យើង​ខ្ញុំ​នឹង​កាន់​កាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម