Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ប្រមូល​ក្រុម​ជំនុំ​មក​ជួប​ជុំ​គ្នា​នៅ​មុខ​ថ្ម​ដា ហើយ​មាន​ប្រ‌សាសន៍​ទៅ​គេ​ថា៖ «ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​យើង​ត្រូវ​យក​ទឹក​ចេញ​ពី​ថ្ម​ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​លោក នឹង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សំរាប់​អ្នក​រាល់​គ្នា​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ម៉ូសា និង​ហារូន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប​ជុំ​គ្នា នៅ​មុខ​ថ្មដា។ ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះបោរ​អើយ ចូរ​ស្តាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​នេះ សម្រាប់​អ្នក​រាល់​គ្នា បាន​ឬ​មិន​បាន​?»។

សូមមើលជំពូក ចម្លង




ជន‌គណនា 20:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លើយ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​កាត់​ស្រាយ​សប្ដិ​នេះ​បាន​ទេ»។ លោក​យ៉ូសែប​ពោល​ទៅ​គេ​ថា៖ «តើ​ការ​កាត់​ស្រាយ​មិន​មែន​ជា​កិច្ច‌ការ​របស់​ព្រះ​ទេ​ឬ? សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល»។


លោក​យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា៖ «កិច្ច‌ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ តែ​ព្រះនឹងឆ្លើយ​មក​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ»។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។


មើល៍ យើង​នឹង​ឈរ​ទី​នោះ​នៅ​មុខ​អ្នក នៅ​លើ​ថ្ម​ដា​ហូរែប អ្នក​ត្រូវ​វាយ​ថ្ម​នោះ ហើយ​ទឹក​នឹង​ហូរ​ចេញ​មក​ឲ្យ​ប្រជា‌ជន​ផឹក»។ លោក​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល។


«អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូនតា​របស់​គាត់​ហើយ។ ដ្បិត​គាត់​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ទាស់​នឹង​បញ្ជា​របស់​យើង នៅ​កន្លែង​ទឹក​មេរីបា។


ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។


ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់។


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ


អ្នក​រាល់​គ្នា​ចេះ​តែ​បះ​បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ខ្ញុំ បាន​ស្គាល់​អ្នក​រាល់​គ្នា​មក។


ដ្បិត​យើង​ទាំង​អស់​គ្នា​ជំពប់​ជា​ញឹក​ញាប់ ហើយ​បើ​អ្នក​ណា​មិន​ជំពប់​ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ក៏​អាច​នឹងទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម