ជនគណនា 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដូច្នេះ ម្នាក់ៗបានយកពានមករៀងខ្លួន ហើយគេដាក់ភ្លើង និងរោយកំញានពីលើពានទាំងនោះ រួចគេឈរនៅទ្វារចូលត្រសាលជំនុំជាមួយលោកម៉ូសេ និងអើរ៉ុន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ជាមួយលោកម៉ូសេ និងលោកអើរ៉ុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដូច្នេះ គេក៏យកពានមកគ្រប់គ្នា ព្រមទាំងដាក់ភ្លើង ហើយរោយកំញានពីលើផង រួចឈរនៅមាត់ទ្វារត្រសាលជំនុំជាមួយនឹងម៉ូសេ ហើយនឹងអើរ៉ុន សូមមើលជំពូកអាល់គីតាប18 ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ជាមួយម៉ូសា និងហារូន។ សូមមើលជំពូក |