ជនគណនា 15:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ និងអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងចំណោមពួកគេ នឹងបានអត់ទោសឲ្យ ព្រោះប្រជាជនទាំងមូលបានធ្វើបាបដោយអចេតនា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ព្រះអម្ចាស់នឹងអត់ទោសឲ្យសហគមន៍អ៊ីស្រាអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នឹងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ។ សូមមើលជំពូកអាល់គីតាប26 អុលឡោះតាអាឡានឹងអត់ទោសឲ្យសហគមន៍អ៊ីស្រអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ សូមមើលជំពូក |