Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 តើ​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ដើម្បី​នឹង​សម្លាប់​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ? តើ​មាន​ត្រី​នៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ប្រមូល​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តើ​ត្រូវ​សំឡាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទោះ​បី​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ឲ្យ​ពួក​គេ​បរិភោគ​ក៏​មិន​គ្រប់​គ្រាន់ ហើយ​ទោះ​បី​ទៅ​បង់​ត្រី​ឲ្យ​អស់​ពី​សមុទ្រ​យក​មក​ឲ្យ​ពួក​គេ​បរិភោគ ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់​ដែរ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 11:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​បាន​ផ្អែក​អង្គ​លើ​ដៃ​លោក បាន​ឆ្លើយ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន?» អេលី‌សេ​ឆ្លើយ​តប​ថា៖ «ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ»។


តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។


ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ មាន​ពួក​ថ្មើរ​ជើង​ចំនួន​ប្រាំ​មួយ​សែន​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​សាច់​ដល់​គេ ដែល​គេ​អាច​បរិ‌ភោគ​ពេញ​មួយ​ខែ!"


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «តើ​ព្រះ‌យេហូវ៉ាគ្មាន​អំណាច នឹង​ធ្វើការ​ដូច្នេះ​បាន​ឬ? ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​នេះ​កើត​ឡើង​ពិត ឬ​មិន​ពិត»។


ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ តើ​យើង​រក​នំបុ័ង​ឯ​ណា ល្មម​នឹង​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិ‌ភោគ​បាន?»


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិ‌ភោគ​ផង»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ដេណារី ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​ពួក​គេ​បរិ‌ភោគ​ឬ?»


ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «នៅ​ទី​រហោ​ស្ថាន​ដូច្នេះ តើ​អ្នក​ណា​អាច​រក​នំបុ័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?»


សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។


ម៉ារា​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​នេះ​សម្រេច​ទៅ​បាន បើ​ខ្ញុំ​នៅ​ក្រមុំ​ព្រហ្មចារី​ដូច្នេះ?»


«នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម