Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​ប្រជា‌ជន​នេះ ឬ​សេចក្ដី​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សូម​នឹក​ដល់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​កុំ​ដាក់​ទោស​ប្រជា‌ជន​នេះ ព្រោះ​តែ​ចិត្ត​រឹង‌រូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​វិញ សូម​កុំ​ទត​ចំពោះ​សេចក្ដី​រឹង‌រូស​របស់​សាសន៍​នេះ ឬ​កិរិយា​អាក្រក់ ឬ​អំពើ​បាប​របស់​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 សូម​នឹក​ដល់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​អុលឡោះ។ សូម​កុំ​ដាក់​ទោស​ប្រជា‌ជន​នេះ ព្រោះ​តែ​ចិត្ត​រឹង​រូស ចិត្ត​អាក្រក់ ព្រម​ទាំង​អំពើ​បាប​របស់​ពួក​គេ​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:27
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ព្រះ‌ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹក‌ចាំ​ពី​លោក​អ័ប្រា‌ហាំ ហើយ​បាន​នាំ​ឡុត​ចេញ​ផុត​ពី​មហន្តរាយ​នោះ ក្នុង​ពេល​ព្រះ‌អង្គ​បាន​រំលាយ​ទី​ក្រុង​ដែល​ឡុត​បាន​ទៅរស់​នៅ​នោះ។


ឱ​ព្រះ‌យេហូវ៉ា អើយ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?


ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។


កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​នេះ នៅ​ក្នុង​ខែ​នេះ​ឯង។


ចូរ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប បាន​លេច​មកឲ្យ​ខ្ញុំ​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​តាម​មើល​អ្នក​រាល់​គ្នា​ជាប់ ក៏​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​គេ​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។


សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ី‌ស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា "យើង​នឹង​ចម្រើន​ពូជ​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​យើង​បាន​សន្យា​ថានឹង​ឲ្យ​ដល់​ពូជ​ពង្ស​របស់​អ្នក ហើយ​ពួក‌គេ​នឹង​ទទួល​ស្រុក​នោះ​ទុក​ជា​មត៌ក​‌រហូត​ត​ទៅ"»។


មនុស្ស​សុចរិត​រមែង​ពិចា‌រណា​មើល វង្ស​របស់​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។


សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរី‌ល្អ​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​រក​អំពើ​ទុច្ចរិត​របស់​ពួក​អ៊ីស្រា‌អែល តែ​រក​មិន​ឃើញ​ទេ ហើយ​រក​អំពើ​បាប​របស់​ពួក​យូដា តែ​មិន​ឃើញ​ឡើយ ពី​ព្រោះ​យើង​នឹង​អត់​ទោស​ដល់​ពួក​អ្នក​ដែល​យើង​ទុក​ឲ្យ​នៅ​សល់»។


នោះ​យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​យ៉ាកុប និង​សេចក្ដី​សញ្ញា​ដែល​បាន​តាំង​នឹង​អ៊ីសាក និង​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​អ័ប្រា‌ហាំ យើង​ក៏​នឹក​ចាំ​ពី​ស្រុក​នោះ​ដែរ។


ប៉ុន្តែ ដោយ​យល់​ដល់​គេ នោះ​យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​បុព្វ‌បុរស ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ចំពោះ​ភ្នែក​នៃ​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​គេ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។


ខ្ញុំ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​មត៌ក​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​លោះ​គេ​ដោយ​តេជា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។


ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​មក​នោះ និយាយ​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ ហើយ​ដោយ​ព្រោះព្រះ‌អង្គ​ស្អប់​គេ បាន​ជាព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​សម្លាប់នៅ​ទី​រហោ‌ស្ថាន"។


សូម​លោក​ម្ចាស់​កុំយក​ចិត្តទុក​ដាក់​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណា‌បាល ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​នោះ​ឯង ឯ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក​ម្ចាស់ មិន​បាន​ឃើញ​ពួក​យុវជន​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម