ចោទិយកថា 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ព្រះអង្គបាននាំយើងចេញពីស្រុកនោះ ដើម្បីឲ្យព្រះអង្គបាននាំយើងចូល ហើយប្រគល់ស្រុកនោះឲ្យយើង ជាស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកឲ្យយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ក៏បាននាំយើងចេញពីស្រុកនោះ ដើម្បីនឹងនាំចូលមក ឲ្យបានប្រទានស្រុកនេះមកយើង ជាស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោយើង សូមមើលជំពូកអាល់គីតាប23 អុលឡោះតាអាឡាបាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងថា នឹងប្រគល់មកឲ្យយើង។ សូមមើលជំពូក |
កាលណាព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី និងសាសន៍យេប៊ូស ដែលព្រះអង្គបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងប្រទានឲ្យអ្នករាល់គ្នា ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះ នៅក្នុងខែនេះឯង។