ចោទិយកថា 28:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦45 អស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ដេញតាមអ្នក ហើយទាន់អ្នក រហូតទាល់តែអ្នកវិនាស ព្រោះអ្នកមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលព្រះអង្គបានបង្គាប់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥45 បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យច្បាប់ដែលព្រះអង្គប្រទានមកអ្នកឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤45 គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ សូមមើលជំពូកអាល់គីតាប45 បណ្តាសាទាំងនេះ នឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្តាប់តាមសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងហ៊ូកុំដែលទ្រង់ប្រទានមកអ្នកឡើយ។ សូមមើលជំពូក |