ចោទិយកថា 28:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 គេនឹងសម្លាប់គោរបស់អ្នកនៅចំពោះមុខអ្នក តែអ្នកមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខអ្នកទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមរបស់អ្នកទៅខ្មាំងសត្រូវ តែគ្មានអ្នកណាមកជួយអ្នកសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 គេនឹងសំឡាប់គោឯងនៅចំពោះភ្នែកឯង តែឯងមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខឯងទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមឯងទៅពួកខ្មាំងសត្រូវវិញ ឥតមានអ្នកណានឹងជួយឯងផង សូមមើលជំពូកអាល់គីតាប31 គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នក ទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ សូមមើលជំពូក |