Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 28:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​ប្រសិន‌បើ​អ្នក​មិនងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​បែរ​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិដល់​ព្រះ​ទាំង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មិន​ត្រូវ​ងាក​ទៅ​ឆ្វេង​ទៅ​ស្តាំ ឆ្ងាយ​ពី​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 28:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រព្រឹត្ត​អំពើ​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ឥត​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​ព្រះ‌អង្គ​ដោយ​ខូច​អា‌ក្រក់​ជា​ខ្លាំង ឥត​កាន់​តាម​បទ​បញ្ជា ច្បាប់ បញ្ញត្តិ​ដែល​ព្រះ‌អង្គ ដែល​បាន​បង្គាប់​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ។


កាល​ណា​អ្នក​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​ថា «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។


ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង រួច​បែរ​ចេញទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ប្រយ័ត្ន នឹងធ្វើ​តាម ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​មក មិន​ត្រូវ​ងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។


ចូរ​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌វិន័យ ដែល​ម៉ូសេ​ជា​អ្នក​បម្រើរបស់​យើងបាន​បង្គាប់​អ្នក។ កុំ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​អ្នក​មាន​ជោគ​ជ័យ​គ្រប់​ទីកន្លែង​ដែល​អ្នក​ទៅ។


ដូច្នេះ ចូរ​សម្រេច​ចិត្ត​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ មិន​ត្រូវ​បែរ​ចេញ​ពី​សេចក្ដី​ទាំង​នោះ ដោយ​ងាក​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម