ចោទិយកថា 25:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 គេបានមកទាស់នឹងអ្នកនៅតាមផ្លូវ នៅពេលអ្នកអស់កម្លាំង ហើយល្វើយ គេបានវាយកាត់ពួកអ្នកដើរយឺតជាងគេនៅខាងក្រោយ គេមិនកោតខ្លាចព្រះសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពួកគេបានសម្ងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 គឺគេបានមកទាស់នឹងឯងតាមផ្លូវ ក្នុងកាលដែលឯងអស់កំឡាំង ហើយល្វើយ គេបានវាយពួកអ្នកខ្សោយដែលដើរខាងក្រោយ ឥតមានកោតខ្លាចដល់ព្រះសោះ សូមមើលជំពូកអាល់គីតាប18 ពួកគេបានសំងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេ នៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចអុលឡោះតាអាឡា។ សូមមើលជំពូក |
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។