Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ពេល​ណា​បុរស​ម្នាក់​រៀប‌ការ​ជា‌មួយ​ស្រ្ដី​ម្នាក់ ហើយ​ក្រោយ​មក​បែរ​ជា​មិន​ចូល​ចិត្ត​នាង ព្រោះ​គេ​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ‌លែង​លះ ហើយ​ប្រគល់​ដល់​ដៃ​របស់​នាង រួច​ឲ្យ​នាង​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «ពេល​ណា​បុរស​ម្នាក់​រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង‌លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​លែង​ឲ្យ​នាង​ទៅ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បើ​បុរស​ណា​យក​ប្រពន្ធ​រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «ពេល​ណា​បុរស​ម្នាក់​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​ក្រោយ​មក​គេ​ឈប់​ស្រឡាញ់​នាង ព្រោះ​គេ​មិន​ពេញ​ចិត្ត​នឹង​នាង​ត្រង់​កន្លែង​ណា​មួយ គេ​ត្រូវ​ធ្វើ​លិខិត​លែង​លះ ហើយ​ប្រគល់​លិខិត​នោះ​ឲ្យ​នាង រួច​បើក​ឲ្យ​នាង​ទៅ​ចុះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ចៅ​ហ្វាយ​នោះ​យក​ប្រពន្ធ​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អាហារ សម្លៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្តី ចេញ​ពី​ប្រពន្ធ​មុន​សោះ​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​សំបុត្រ​លះ‌លែង​ដែល​យើង​ឲ្យ​ដល់​ម្តាយ​អ្នក ដើម្បី​បណ្តេញ​ចេញ​នោះ​នៅ​ឯ​ណា? តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់​បំណុល របស់​យើង​ណា​មួយ តើ​អ្នក​ណា​ដែល​យើង​លក់អ្នក​ទៅ​នោះ? គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ដែល​យើង​លក់​អ្នក ហើយ​ដែល​ម្តាយ​អ្នក​ត្រូវ​បណ្តេញ​ចេញ ក៏​ដោយ​ព្រោះ​អំពើ​រំលង​អ្នក​រាល់​គ្នា​ដែរ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ឯ​អ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។


យូដា បាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា


ដ្បិត​យើង​ស្អប់​ការ​លះ‌លែង​គ្នា​ណាស់ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យើង​ក៏​ស្អប់​ទាំង​អ្នក​ដែល​ឃ្លុំ​សម្លៀក‌បំពាក់​ខ្លួន ដោយ​ការ​ច្រឡោត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​ប្រព្រឹត្ត​ចិត្ត​ក្បត់​ឡើយ។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ប្រសិន‌បើ​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ក្បត់​ចិត្ត មិន​ស្មោះ​ត្រង់​នឹង​ខ្លួន


ប៉ុន្តែ ប្រសិន‌បើ​ស្ត្រី​នោះ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​ស្អាត​បរិសុទ្ធ នោះ​នាង​នឹង​បាន​រួច ហើយ​នឹង​មាន​កូន។


យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។


អស់​អ្នក​ណា​ដែល​លែង​ប្រពន្ធ ទៅ​យក​មួយ​ទៀត នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ហើយ​អស់​អ្នក​ណា​ដែល​យក​ស្ត្រី​ប្តី​លែង នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។


«ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់


«ប្រសិន‌បើ​បុរស​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​នាង


ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


នោះ​បុរស​ដែល​បានរួម​ដំណេក​ជា‌មួយ​នាង ត្រូវ​បង់​ជា​ប្រាក់​ហាសិប​សេកែល​ឲ្យ​ឪពុក​របស់​នាង រួច​នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ្នកនោះ ព្រោះ​អ្នក​នោះ​បាន​រំលោភ​នាង គេ​គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


ក្រោយ​ពី​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​អាច​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន


ប្រសិន‌បើ​ប្តី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លែង​លះ​ប្រគល់​ដល់​ដៃ​របស់​នាង ឲ្យនាង​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​ប្រសិន‌បើ​ប្តី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ​ស្លាប់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម