ចោទិយកថា 22:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 មិនត្រូវព្រោះពូជពីរប្រភេទនៅក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងផលទាំងអស់ត្រូវខូចខាត គឺទាំងផលដែលអ្នកបានព្រោះ ទាំងផលទំពាំងបាយជូរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ថ្វាយព្រះជាម្ចាស់ គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ នឹងផលចំរើននោះផង សូមមើលជំពូកអាល់គីតាប9 មិនត្រូវព្រោះពូជអ្វីផ្សេង ក្នុងចម្ការទំពាំងបាយជូររបស់អ្នកឡើយ ក្រែងលោអ្នកត្រូវយកដំណាំទាំងអស់ជូនអុលឡោះតាអាឡា គឺទាំងពូជផ្សេងដែលអ្នកព្រោះ ទាំងផលទំពាំងបាយជូរ។ សូមមើលជំពូក |