Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 22:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ចាប់​បុរស​នោះ​យក​ទៅ​វាយ​ផ្ចាល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពួក​ព្រឹទ្ធា‌ចារ្យ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្ដន្ទា​ទោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ចាប់​យក​អ្នក​នោះ​ទៅ​វាយ‌ផ្ចាល​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពួក​អះលី‌ជំអះ​ត្រូវ​ចាប់​បុរស​នោះ​មក​ផ្តន្ទា​ទោស

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 22:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។


ពេល​មនុស្ស​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​ឲ្យ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​ទទួល​ទោស តាម​បន្ទុក​ដែល​ប្តី​របស់​នាង​នឹង​ដាក់​បន្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​តាម​ដែល​ចៅ‌ក្រម​កំណត់​ឲ្យ។


«នៅ​វេលា​នោះ ខ្ញុំ​បាន​និយាយ​ប្រាប់​រាល់​អ្នក​គ្នា​ថា "ខ្ញុំ​ពុំ​អាច​នឹង​បី​ទ្រ​អ្នក​រាល់​គ្នា​តែ​ម្នាក់​ឯង​បាន​ទេ។


ហើយ​មើល៍ គេ​បាន​និយាយ​បរិហារ‌កេរ្តិ៍​ពី​នាង​ថា "ខ្ញុំ​ឃើញ​ថា​កូន​ស្រី​របស់​លោក​មិន​មែន​ជា​ស្រ្ដី​ព្រហ្ម​ចារី​ទេ"។ ប៉ុន្ដែ មើលចុះ នេះ​ជា​ភស្ដុតាង​ពី​ភាព​ព្រហ្ម​ចារី​របស់​កូន​ស្រី​ខ្ញុំ"។ ពេលនោះ ឪពុក​ម្ដាយ​ត្រូវ​លា​សំពត់​នោះ​នៅ​មុខ​ចាស់‌ទុំ​របស់​ទី​ក្រុង។


ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម