Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 16:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក៏​មិន​ត្រូវ​ដំឡើង​បង្គោល​គោរព​ណា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ស្អប់​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្តូប​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ក៏​មិន​ត្រូវ​បញ្ឈរ​បង្គោល​ណា​សំរាប់​ឲ្យ​ឯង​គោរព គឺ​ជា​របស់​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្អប់​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហើយ​ក៏​មិន​ត្រូវ​ដំឡើង​ស្តូប​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ពេញ​ចិត្ត​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 16:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ ស្ដូប និង​បង្គោល​សក្ការៈ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ


គេ​បាន​ធ្វើ​ស្ដូប​សម្រាប់​គោរព និង​បង្គោល​សក្ការៈ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង ។


មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។


អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។


ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​អ្នក ដើម្បី​ឱន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។


កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​តាម​បែប​ដូច្នេះ​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ដល់​ព្រះ​គេ។


ក្រែង​អ្នក​រាល់​គ្នា​បង្ខូច​ខ្លួន ដោយ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​ជា​អង្គ​ណា​មួយ ទោះ​ជា​ប្រុស ឬ​ស្រី​ក្តី


ដូច្នេះ ចូរ​ប្រយ័ត្ន​ខ្លួន ក្រែង​ភ្លេច​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​តាំង​ជា‌មួយ​អ្នក រួច​ងាក​បែរ​ទៅ​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ហាម​ឡើយ។


កាល​ណា​អ្នកបាន​នៅ​ស្រុក​នោះ​ជា​យូរ‌អង្វែង ព្រម​ទាំង​បង្កើត​កូន​ចៅ ហើយ​បង្ខូច​ខ្លួន​ទៅ​ជា​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ ក៏​ប្រព្រឹត្ត​ការ​អ្វី​ដែល​អាក្រក់​នៅចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​ការ​ដែល​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​ដែរ។


ប៉ុន្តែ អ្នក​មាន​សេចក្ដី​នេះ គឺ​អ្នក​ស្អប់​កិច្ច‌ការ​របស់​ពួក​នីកូ‌ឡាស យើង​ក៏​ស្អប់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម