ចោទិយកថា 12:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 គឺត្រូវថ្វាយតង្វាយដុតរបស់អ្នកនៅកន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក ហើយនៅទីនោះ អ្នកត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបង្គាប់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 គឺត្រូវថ្វាយតង្វាយដុតរបស់អ្នក តែនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាមនូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 គឺត្រូវថ្វាយដង្វាយដុតរបស់ឯង នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើស ក្នុងពូជអំបូរឯងណាមួយវិញ ហើយនៅទីនោះ ឯងត្រូវធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់មក។ សូមមើលជំពូកអាល់គីតាប14 គឺត្រូវធ្វើគូរបានដុតរបស់អ្នក តែនៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាម នូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ សូមមើលជំពូក |
ប៉ុន្តែ បើអ្នករាល់គ្នានិយាយមកយើងថា "យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ" តើមិនមែនជាព្រះនោះ ដែលស្ដេចហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនារបស់ព្រះអង្គចេញទេឬ? ដោយប្រាប់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡិមថា អ្នករាល់គ្នាត្រូវថ្វាយបង្គំនៅមុខអាសនាមួយនេះ នៅក្រុងយេរូសាឡិម"។
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។
សូមឲ្យគំនិតបែបនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងដើរតាមព្រះអង្គនៅថ្ងៃនេះ ដោយស្អាងអាសនា សម្រាប់តង្វាយដុត តង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថរបស់ព្រះអង្គនោះឡើយ»។