Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 យើង​ធ្វើ​ដំណើរ​សន្សឹម​ៗអស់​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដុសទាំង​ពិបាក។ ដោយ​ខ្យល់​ខ្លាំង​មិនអាច​ទៅ​មុខ​បាន យើង​ក៏​បើក​សសៀរ​ចូល​ទៅ​តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 បន្ទាប់មក យើង​ធ្វើដំណើរយឺតៗ​ជាច្រើន​ថ្ងៃ ហើយ​មកដល់​តាមបណ្ដោយ​គ្នីដូស​ទាំងពិបាក​។ ដោយសារ​ខ្យល់​មិន​ព្រមឲ្យ​យើង​ទៅមុខបាន យើង​ក៏​សសៀរតាម​ក្រែត​ទល់មុខនឹង​សាលម៉ូនេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ពេល​ធ្វើ​ដំណើរ​សន្សឹមៗ​យ៉ាង​ពិបាក​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ ដោយ​ខ្យល់​មិន​អនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​ យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេត​ដោយ​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាល‌ម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាលម៉ូន សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។


ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។


បន្ទាប់​មក យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ សសៀរ​តាម​កោះ​គី‌ប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។


មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហោរា​របស់​គេ​ផ្ទាល់ បាន​ពោល​ថា៖ «ពួក​សាសន៍​ក្រេតសុទ្ធ​តែ​ជា​មនុស្ស​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​មនុស្ស​ល្មោភស៊ី​ដែល​ខ្ជិល​ច្រអូស»។


ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​រៀប‌ចំ​កិច្ច‌ការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម