Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្មាន​ថ្ងៃ​ក្រោយមក យើង​រៀបចំធ្វើដំណើរ ហើយ​ឡើងទៅ​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ យើង​ក៏​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




កិច្ចការ 21:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។


កាល​យើង​ឮដូច្នេះ នោះ​ទាំង​យើង ទាំង​ប្រជាជនដែល​នៅ​ទី​នោះ ក៏​អង្វរ​លោក​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌ឡិម​ឡើយ។


បី​ថ្ងៃ​ក្រោយ​មក លោក​ភេ‌ស្ទុស​បាន​មក​ដល់​ខេត្តនេះ ហើយ​លោក​ឡើង​ពី​ក្រុង​សេសា‌រា ទៅ​ក្រុង​យេរូ‌សាឡិម


ក្រោយ​ពី​លោក​បាន​ស្នាក់​នៅ​ជាមួយ​ពួកគេ មិន​លើស​ពី​ប្រាំ​បី ឬ​ដប់​ថ្ងៃផង លោក​ក៏​ចុះ​ទៅ​ក្រុង​សេ‌សា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​មក។


ប៉ុន្ដែ ដោយ​ចង់​យក​ចិត្ត​ពួក​សាសន៍​យូដា លោក​ភេ‌ស្ទុសក៏​សួរ​លោក​ប៉ុល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​កាត់​ក្ដីអំ​ពីរឿង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម