Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប៉ូល​បាន​ចូលទៅ​ក្នុង​សាលាប្រជុំ ហើយ​ប្រកាសយ៉ាងក្លាហាន​ក្នុងអំឡុង​បី​ខែ ទាំង​ជជែក និង​បញ្ចុះបញ្ចូល​គេ​អំពី​អាណាចក្រ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ដ​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​នគរ​របស់​អុលឡោះ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។

សូមមើលជំពូក ចម្លង




កិច្ចការ 19:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពេល​ព្រះ‌អង្គ​បាន​រង​ទុក្ខ​រួច​ហើយ ព្រះ‌អង្គ​បាន​បង្ហាញ​អង្គ​ទ្រង់​ដែល​មាន​ព្រះជន្ម​រស់ ឲ្យ​ពួក​សាវក​ទាំង​នោះ​ឃើញ រយៈ​ពេល​សែសិប​ថ្ងៃ ដោយ​បង្ហាញ​ភស្តុតាង​ជា​ច្រើន ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះ​ផង។


តែ​លោក​ប៉ុល និង​លោកបាណា​បាសបាន​បន្ដ​ដំណើរ​ពីក្រុង​ពើកា មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។


ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។


នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។


ដូច្នេះ លោក​ក៏​ជជែកវែក​ញែក​នៅ​ក្នុង​សាលា​ប្រជុំជាមួយ​សាសន៍​យូដា និង​ពួក​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ ហើយ​រាល់​ថ្ងៃនៅ​ទី​ផ្សារ​ជា‌មួយ​អស់​អ្នក​ដែល​ជួប​ជាមួយ​លោក។


ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។


គាត់​ចាប់​ផ្ដើម​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លា‌ហាន ប៉ុន្តែ ពេល​លោក​អ័គី‌ឡា និង​នាង​ព្រីស៊ីល បាន​ឮ អ្នក​ទាំង​ពីរ​ក៏​នាំ​គាត់​មក​ពន្យល់​ពី​ផ្លូវរបស់​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ថែម​ទៀត។


លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។


លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។


អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់​ពីរ​នាក់។


ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។


ដូច្នេះ ចូរ​ចាំ​យាម ដោយ​នឹក​ចាំ​ថា អស់​រយៈ​ពេល​បី​ឆ្នាំ ខ្ញុំ​តែង​ទូន្មាន​អ្នក​រាល់​គ្នា​ទាំង​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។


កាល​គេ​បាន​ណាត់​ថ្ងៃ​មួយ​ដើម្បី​ជួបជាមួយ​លោក​រួចហើយ គេ​ក៏នាំ​គ្នា​ច្រើន​ជាង​មុន ចូល​មក​ជួប​នៅ​ផ្ទះ​របស់​លោក។ លោក​វែក​ញែក​ពន្យល់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ទាំង​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ្យ​របស់​ព្រះ ហើយ​ព្យាយាម​ពន្យល់​គេ​អំពី​ព្រះ‌យេស៊ូវ​ឲ្យ​គេ​បាន​ជឿ ចេញ​ពីគម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ហោរា។


ពួក​ស្ងួន‌ភ្ងា​អើយ កាល​ខ្ញុំ​កំពុង​មាន​បំណង​ចង់​សរសេរ​មក​អ្នក​រាល់​គ្នា អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សរសេរ​មក​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​ព្រះ​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ ម្ដង​ជា​សូរេច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម