Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 17:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដ្បិត ពេល​ខ្ញុំ​ដើរ​កាត់ ខ្ញុំ​សង្កេត​ឃើញ​គ្រឿង​សក្ការៈ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ ដែល​មាន​ចារឹកអក្សរ​ថា "ព្រះដែល​មិន​ស្គាល់"។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​ពី​ព្រះ ដែល​អស់​លោក​គោរព​បូជា ដោយ​មិន​ស្គាល់​ហ្នឹង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដ្បិត​ពេល​ខ្ញុំ​ដើរកាត់ ខ្ញុំ​សង្កេតមើល​អ្វីដែល​អស់លោក​ថ្វាយបង្គំ នោះ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ​ដែល​មាន​ចារឹក​ថា ‘ជូន​ព្រះ​ដ៏ពុំស្គាល់’។ ដូច្នេះ ខ្ញុំ​សូម​ប្រកាស​ព្រះអង្គនេះ​ដែល​អស់លោក​ថ្វាយបង្គំ​ទាំង​មិនស្គាល់ ដល់​អស់លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ដ្បិត​ពេល​ខ្ញុំ​ដើរ​កាត់​ ហើយ​សង្កេត​មើល​គ្រឿង​សក្ការ​បូជា​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ដែល​មាន​ចារឹក​អក្សរ​ថា​ ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​អំពី​ព្រះ​ដែល​អ្នក​រាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិន​ស្គាល់​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទី‌ក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ​ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 17:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​សាសន៍​ដទៃ​ណា​ឡើយ គេ​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ទេ។ ហាលេលូយ៉ា !


អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តែ​យើង​បាន​នៅ​ស្ញៀម អ្នក​ស្មាន​ថា យើង​ក៏​ដូច​តែ​អ្នក​ដែរ តែ​ឥឡូវ​នេះ យើង​បន្ទោស​អ្នក ហើយយក​រឿង​នេះ​មក​ដាក់​នៅ​ចំពោះ​មុខអ្នក។


យើង​បាន​ហៅ​អ្នក​តាម​ឈ្មោះ​អ្នក​នេះ ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បម្រើយើង និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស យើង​បាន​កំណត់​នាម​ត្រកូល​ដល់​អ្នក​ហើយ ទោះ​បើ​អ្នក​មិន​បាន​ស្គាល់​យើង​ក៏​ដោយ។


គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។


ឱ​ព្រះ‌វរបិតា​ដ៏​សុចរិត​អើយ មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ តែ​ទូល​បង្គំ​ស្គាល់ ហើយ​អ្នក​ទាំង​នេះ​ក៏​ដឹង​ថា ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​ទូល​បង្គំ​មក​មែន។


ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។


អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​សិរីល្អ​របស់​ខ្ញុំ​ឥត​ប្រយោជន៍ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា "ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង"។


ពី​មុន ព្រះបាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់នោះ​មែន តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បង្គាប់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែ​ចិត្ត​វិញ


ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។


ដ្បិត​ដោយ​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះ​តាម​ប្រាជ្ញា​របស់​ខ្លួន ទើប​តាម​ប្រាជ្ញា​របស់​ព្រះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ​សារ​សេចក្តី​ល្ងី‌ល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ។


ដ្បិត​ទោះ​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក៏​ដោយ (ហើយ​ទោះ​ជា​មាន​ព្រះ​ជា​ច្រើន និង​ម្ចាស់​ជា​ច្រើន​មែន)


នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​មាន​ព្រះ‌គ្រីស្ទ​ទេ ក៏​ឃ្លាត​ចេញ​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ព្រះ‌អង្គ​បាន​សន្យា​ទុក គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ​នៅ​ក្នុង​ពិភព​លោក​នេះ​ដែរ។


ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។


សូម​ព្រះ​មហាក្សត្រ​ដ៏​អស់​កល្ប ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ហើយ​មនុស្ស​មិន​អាច​មើល​ឃើញ ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ បានប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌ល្អ​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។


យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម