Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​នឹង​ទទួល ឬ​កាន់​តាម​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដោយ​ផ្សព្វផ្សាយ​ទំនៀមទម្លាប់​ដែល​ជនជាតិរ៉ូម៉ាំង​យើង​មិនត្រូវ​ទទួលយក ឬ​កាន់តាម​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 គឺ​ពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ ឬ​ធ្វើ​តាម​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង​ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ដ​តាម​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




កិច្ចការ 16:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ហាម៉ាន​ទូលព្រះ‌បាទ​អ័ហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ ដែល​ខ្ចាត់‌ខ្ចាយ​នៅ​កណ្ដាល់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ក្នុងអស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា ពួក‌គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃជាតិ​សាសន៍​ទាំង​អស់ ហើយ​គេ​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ទេ ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក‌គេ​រស់​នៅ​ទៀត​ឡើយ។


ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ


ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។


ហើយ​ចេញ​ពី​ក្រុង​នោះ មក​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​មួយ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ជា​ក្រុង​ចំណុះ​របស់​រ៉ូម។ យើង​បាន​ស្នាក់​នៅ​ទីនេះ​ជា​ច្រើន​ថ្ងៃ។


កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។


ព្រោះ​ព្រះ​ករុណា​ជ្រាប​ហើយ​ពីទំនៀម​ទម្លាប់ និង​ការ​ជជែក​វែក​ញែក​របស់​សាសន៍​យូដា។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្តាប់​ទូល​បង្គំ ដោយ​អនុគ្រោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម