Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​លោកអភិបាល​ជាតិ​រ៉ូមនោះ​ឃើញ​ហេតុ‌ការណ៍​កើតឡើង​ដូច្នេះ លោក​ក៏​ជឿ ដ្បិត​លោក​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​ឃើញ​ការ​ដែល​បាន​កើតឡើង អភិបាល​ក៏​ជឿ ព្រោះ​លោក​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអម្ចាស់។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​អុលឡោះ‌ជាអម្ចាស់​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង




កិច្ចការ 13:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!»


គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?»


មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។


ពួក​កង​រក្សា​ព្រះវិហារ​ឆ្លើយ​ថា៖ «មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។


កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។


ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។


គ្រូ​នោះ​នៅ​ជា‌មួយ​លោក​អភិបាល​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស‌-ប៉ូឡូស ជា​មនុស្ស​ដ៏​ឆ្លាត​វៃ។ លោកបាន​ហៅ​លោក​បា‌ណា‌បាស និង​លោក​សុល​មក ព្រោះ​ចង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ។


ប៉ុន្ដែ អេលី‌ម៉ាស ជា​គ្រូ​មន្ត​អាគម (ដ្បិត​ឈ្មោះ​គាត់​ប្រែ​មក​ដូច្នេះ) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ដើម្បី​បង្វែរ​លោក​អភិបាល​នោះ​មិន​ឲ្យ​ជឿ។


រីឯ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្រុង​អាន់‌ទីយ៉ូក ទាំង​បង្រៀន ហើយ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា‌មួយ​មនុស្ស​ឯ​ទៀត​ជា​ច្រើន។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​មាន​ប្រសាសន៍​ទៅកាន់​លោក​បា‌ណា‌បាស​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បង‌ប្អូន នៅតាមទី​ក្រុងទាំ​ង​ប៉ុន្មាន ដែល​យើង​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ដឹង​ថា​គេ​មាន​សុខ​ទុក្ខ​យ៉ាង​ណា»។


ប៉ុន្តែ ពេល​លោក​កាលី‌យ៉ូ​ធ្វើ​ជា​អភិបាល​ជាតិ​រ៉ូម​នៅ​ស្រុក​អាខៃ ពួក​សាសន៍​យូដា​ព្រួត​គ្នា​ទាស់​នឹង​លោក​ប៉ុល ហើយ​នាំ​លោក​ទៅ​សាលាក្តី


លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។


ដូច្នេះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​រីក​ចម្រើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។


ប្រសិន‌បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​មក​ជា‌មួយគាត់ មាន​រឿង​អ្វី​ទាស់​នឹង​អ្នក​ណា នោះ​មាន​សាលា​ក្តី​បើក​ចំហ​ស្រាប់ ហើយ​មាន​ទាំង​លោកអភិបាល​ជាតិ​រ៉ូម​ផង ត្រូវ​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ទៅ។


អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់​ពីរ​នាក់។


នៅ​ជិត​កន្លែង​នោះ មាន​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​មេ​កោះ ឈ្មោះ​ពូ‌ញ្លស គាត់​ទទួល​យើងឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់​ទាក់អស់​រយៈ​ពេល​បី​ថ្ងៃ។


ប៉ុន្ដែ គេ​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា និង​ព្រះ‌វិញ្ញាណ​បាន​ឡើយ។


កាល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ ពួក​លោក​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​ដល់​ភូមិ​ជា​ច្រើន​របស់​សាសន៍​សា‌ម៉ារី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម