Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ម្ដេច​ក៏​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ‌ម៉្លេះ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្តើម​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ បញ្ចប់​ដោយ​សាច់​ឈាម​ដូច្នេះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ម្ដេចក៏​អ្នករាល់គ្នា​ល្ងង់ខ្លៅ​ម្ល៉េះ​? អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​បង្ហើយ​ដោយ​សាច់ឈាម​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ម្ដេច​អ្នក​រាល់គ្នា​ល្ងង់​ម្ល៉េះ?​ អ្នក​រាល់គ្នា​បាន​ចាប់​ផ្ដើម​ដោយ​វិញ្ញាណ​ តើ​ឥឡូវ​នេះ​បញ្ចប់​ដោយ​សាច់ឈាម​ឬ‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ម្ដេច​ក៏​បងប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បងប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ម្ដេច​ក៏​បង​ប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បង​ប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​រស‌អុលឡោះ តែ​ឥឡូវ​នេះ​ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង




កាឡាទី 3:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត នោះ​តើ​នឹង​រស់​នៅ​ឬ? អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។


ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​អ្នក​រាល់​គ្នា​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ឮ​ដំណឹង​ល្អ ហើយ​មាន​ជំនឿ?


តើ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ជា​ច្រើន​ឥត​ប្រយោជន៍​ឬ? ប្រហែល​ជាឥត​ប្រយោជន៍​មែន​ទេ​ដឹង។


ដ្បិត​គេ​បាន​រៀប​ចំ​រោង​ឧបោសថ​មួយ ដែល​ផ្នែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង តុ និង​នំបុ័ង​តាំង​ទុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម