កាឡាទី 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ប៉ុន្តែ ក្រឹត្យវិន័យមិនអាងលើជំនឿទេ ផ្ទុយទៅវិញ «អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ អ្នកនោះនឹងរស់នៅដោយសារសេចក្ដីទាំងនោះ» ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 រីឯក្រឹត្យវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ“អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនោះ នឹងរស់ដោយសេចក្ដីទាំងនោះ”។ សូមមើលជំពូកKhmer Christian Bible12 រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់ដោយសារសេចក្ដីទាំងនេះឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯក្រិត្យវិន័យ មិនអាងសេចក្ដីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្ដីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្ដីទាំងនោះ សូមមើលជំពូកអាល់គីតាប12 រីឯហ៊ូកុំខុសពីជំនឿទាំងស្រុងព្រោះមានចែងថា «អ្នកណាប្រតិបត្ដិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្ដតាមសេចក្ដីទាំងនេះ»។ សូមមើលជំពូក |
ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ គឺបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។
ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងយើង នៅទីរហោស្ថាន គេមិនបានប្រព្រឹត្តតាមច្បាប់យើងទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តិរបស់យើង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះ ហើយគេក៏បង្អាប់ថ្ងៃសប្ប័ទរបស់យើងយ៉ាងក្រៃលែង នោះយើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើង ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ។