Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​អាច​រស់​ខាង​ឯ​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ជាការពិត ខ្ញុំ​បាន​ស្លាប់​ខាង​ក្រឹត្យវិន័យ​ដោយសារតែ​ក្រឹត្យវិន័យ ដើម្បីឲ្យ​ខ្ញុំ​បាន​រស់​ខាង​ព្រះ​វិញ​។ ខ្ញុំ​ត្រូវបាន​ឆ្កាងជាមួយ​ព្រះ​គ្រីស្ទ​ហើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ដ្បិត​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​គម្ពីរ​វិន័យ​ដោយសារ​គម្ពីរ​វិន័យ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះជាម្ចាស់​វិញ។​ ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះគ្រិស្ដ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ពី​ព្រោះ​ខ្ញុំ​បាន​ស្លាប់​ខាង​ឯ​ក្រិត្យ‌វិន័យ ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាង​ឯ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ដោយ‌សារ​ហ៊ូកុំ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ហ៊ូកុំដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​អុលឡោះ។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស

សូមមើលជំពូក ចម្លង




កាឡាទី 2:19
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។


ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។


ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។


ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។


ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត?


យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។


បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ក៏​បាន​ស្លាប់​ខាង​ឯ​ក្រឹត្យ‌វិន័យ ដោយ​សារ​ព្រះ​កាយ​របស់​ព្រះ‌គ្រីស្ទ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជាប់​នឹង​ម្នាក់​ទៀត គឺ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​បង្កើត​ផល​ថ្វាយ​ព្រះ។


ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។


ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។


ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​នាំ​ពួក​សាសន៍​យូដា​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ (ទោះ​ជា​ខ្ញុំ​មិន​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យក៏​ដោយ) ដើម្បី​នាំ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះគ្រីស្ទ។


ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។


ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។


រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។


ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។


ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ឯ​ជីវិត​របស់​អ្នក​រាល់​គ្នា​ក៏​បាន​លាក់​ទុក​ជា​មួយ​ព្រះ‌គ្រីស្ទ​ក្នុង​ព្រះ​ដែរ។


ដែល​ទ្រង់​សុគត​ជួស​យើង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​យើង​នៅ​រស់ ឬ​ដេក​លក់​ក្តី។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។


ហេតុ​នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ បាន​ផ្សាយ​ដល់​អស់​អ្នក​ដែល​ស្លាប់​ដែរ ដែល​ទោះ​ជា​បាន​ជាប់​ជំនុំ‌ជម្រះ​ខាង​សាច់​ឈាម តាម​បែប​មនុស្សក៏​ដោយ ក៏​គេ​បាន​រស់​ខាង​វិញ្ញាណ​ដូច​ព្រះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម