Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សាសន៍​យូដា​ឯ​ទៀត​ក៏​ប្រព្រឹត្ត​ដោយ​លាក់​ពុត​ជា​មួយ​លោក​ដែរ ហើយ​សូម្បី​តែ​លោក​បាណា‌បាស ក៏​ត្រូ​វ​គេ​អូស​ទាញឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ជនជាតិយូដា​ឯទៀត​ក៏​ធ្វើពុតជាមួយ​គាត់​ដែរ រហូតដល់​សូម្បីតែ​បារណាបាស​ក៏​ត្រូវបាន​អូសទាញ​ទៅក្នុង​ពុតត្បុត​របស់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 រីឯ​ជនជាតិ​យូដា​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​ពុត​ជាមួយ​គាត់​ដែរ​ សូម្បី​តែ​លោក​បារណាបាស​ក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បងប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត ក៏​ធ្វើ​ជា​ពើ​ជា​មួយ​នឹង​លោក​ដែរ ដល់​ម៉្លេះ​បាន​ជា​បាណា‌បាស ត្រូវ​បណ្តោយ​តាម​អំពើ​កំពុត​របស់​គេ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បង​ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​គាត់ គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់ ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 2:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។


មួយ​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បម្រើ​អ្នក​ណា? តើ​មិន​គួរ​ឲ្យ​បម្រើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ? ដូច្នេះ ទូល‌បង្គំ​នៅ​បម្រើ​ព្រះ‌ករុណា ដូច​ជា​បាន​បម្រើ​ព្រះ‌បិតា​ដែរ»។


ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ?


រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​ដូច្នោះ​ដែរ។


ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​សោះ​នោះ​ទេ។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ចំពោះ​មនុស្ស តែ​ខាង​ក្នុង​អ្នក​រាល់​គ្នា​ពេញ​ដោយ​សេចក្តី​ពុត‌ត្បុត និង​សេចក្តី​ទុច្ចរិត។


មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)


អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​អ្នក​រាល់​គ្នា​នៅ​ជា​សាសន៍​ដទៃ​នៅ​ឡើយ អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង​ទៅ​តាម​រូប​ព្រះ​ដែល​មិន​ចេះ​និយាយ។


សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។


អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ?


ប៉ុន្តែ ត្រូវ​ប្រយ័ត្ន ក្រែង​សេរីភាព​បែប​នេះ​របស់​អ្នក​រាល់​គ្នា បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ទន់​ខ្សោយ​ជំពប់​ដួល។


លុះ​ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​លោក​បាណា‌បាស ទាំង​យក​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។


ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។


កុំ​បណ្តោយ​ខ្លួន​ទៅ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ និង​ប្លែកៗ​ឡើយ ដ្បិត​គួរ​តាំង​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​ដោយ​សារ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ អស់​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម