Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​មុន​ពេល​លោក​យ៉ាកុប​ចាត់​អ្នក​ខ្លះ​ឲ្យ​មក លោក​បាន​បរិ‌ភោគ​ជា​មួយ​ពួក​សាសន៍​ដទៃ តែ​ពេល​ពួក​គេ​មក​ដល់​ហើយ លោក​ក៏​ដក​ខ្លួន​ថយ​ចេញ​ដោយ​ឡែក ដោយ​ខ្លាច​ពួក​កាត់​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​មុនពេល​មាន​អ្នកខ្លះ​បាន​មក​ពី​យ៉ាកុប គាត់​តែងតែ​ហូប​ជាមួយ​សាសន៍ដទៃ ប៉ុន្តែ​នៅពេល​អ្នកទាំងនោះ​បាន​មក​ដល់ គាត់​ក៏​ដកខ្លួនថយ ហើយ​ញែក​ខ្លួន​ចេញ ដោយ​ខ្លាច​ពួកកាត់ស្បែក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បងប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក​ពី​បងប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បងប្អូន​សាសន៍​យូដា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​មុន​ដែល​មាន​អ្នក​ខ្លះ​មក​ពី​លោក​យ៉ាកុប នោះ​លោក​បាន​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ដទៃ តែ​លុះ​គេ​មក​ដល់​ហើយ នោះ​លោក​ដក​ខ្លួន​ថយ​ចេញ ដោយ​កោត‌ខ្លាច​ដល់​ពួក​កាត់​ស្បែក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 លោក​យ៉ាកកូប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង​ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ គាត់​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង​ប្អូន​សាសន៍​ដទៃ ព្រោះ​គាត់​ខ្លាច​បង​ប្អូន​សាសន៍​យូដា។

សូមមើលជំពូក ចម្លង




កាឡាទី 2:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


តើ​អ្នក​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​យើង​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ? ប៉ុន្តែ អ្នក​មិន​បាន​កោត​ខ្លាច​ដល់​យើង​សោះ។


ក៏​ពោល​ថា "ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​មក​ជិត​យើង​ឡើយ ដ្បិត​យើង​បរិសុទ្ធ​ជាង​អ្នក" ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​យើង គឺ​ជា​ភ្លើង​ដែល​ឆេះ​ជា‌និច្ច។


ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​រអ៊ូរទាំ​ថា៖ «អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​បរិ‌ភោគ​ជា​មួយ​ពួក​គេ​ទៀត​ផង»។


ប៉ុន្ដែ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ត្រូវ​ដាក់​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ។


លោកមានប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជ្រាប​ហើយ​ថា សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​ជាមួយ​សាសន៍​ដទៃ ឬ​ចូល​ទៅ​ជិត​គេ​ឡើយ តែ​ព្រះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា មិន​ត្រូវ​រាប់​អ្នក​ណា​ថា​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ។


ប៉ុន្ដែ លោក​ធ្វើ​ដៃ​ជា​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​ប្រាប់​គេ​ពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​លោក​ចេញ​ពី​គុក ហើយ​លោក​ផ្តាំ​គេ​ថា៖ «សូម​ជម្រាប​រឿង​នេះ​ដល់​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ឲ្យ​ដឹង​ផង»។ បន្ទាប់មក លោក​ក៏​ចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។


ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​ថា កិរិយា​របស់​គេ​មិន​ស្រប​តាម​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ខ្ញុំ​ក៏​សួរ​លោក​កេផាស​នៅ​មុខ​មនុស្ស​ទាំង​អស់​ថា៖ «បើ​លោក​ដែល​ជា​សាសន៍​យូដា មិន​ប្រព្រឹត្ត​ដូច​សាសន៍​យូដា តែ​ប្រព្រឹត្ត​ដូច​សាសន៍​ដទៃ​វិញ ហេតុ​អ្វី​បាន​ជា​លោក​បង្ខំ​ឲ្យ​សាសន៍​ដទៃ​ប្រព្រឹត្ត​ដូច​ជា​សាសន៍​យូដា​ដូច្នេះ?»


កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។


ព្រះ‌អង្គ​បាន​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បទ‌បញ្ជា និង​បញ្ញត្តិ​ទាំង​ឡាយ​ចេញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត


គឺ​ថា ពួក​សាសន៍​ដទៃ​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក​ជា​មួយ​គ្នា ជា​អវយវៈ​របស់​រូប‌កាយ​តែ​មួយ ហើយ​ជា​អ្នក​មាន​ចំណែក​នៃ​សេចក្តី​សន្យា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ តាម​រយៈ​ដំណឹង​ល្អ។


ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម