Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:9 - អាល់គីតាប

9 យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 យើង​បាន​នៅ​ជា‌មួយ​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ យើង​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អញ​បាន​នៅ​ជា​មួយ​នឹង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ អញ​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ខ្ញុំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។


ខ្ញុំ​កំទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី ខ្ញុំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។


នេះ​ជា​ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្អស់ របស់​ស្តេច​ទត។ នេះ​ជា​បន្ទូល​របស់​អុលឡោះ ថ្លែង​ដោយ​ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​អុលឡោះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើក​តម្កើង ជា​ស្តេច​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ណាពី​យ៉ាកកូប បាន​តែង​តាំង ជា​ស្តេច​ដែល ប្រជា‌ជន​អ៊ីស្រ‌អែល​តែងតែ​ច្រៀង​សរសើរ។


ស្តេច​ទត​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ជា​មួយ។


ពេល​ស្តេច​ទត​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី​វិញ គាត់​ប្រហារ​ជន‌ជាតិ​អេដុម អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​ឲ្យ​កិត្តិ‌នាម​របស់​គាត់​រឹត​តែ​ល្បី‌ល្បាញ​ថែម​ទៀត។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ក៏​ធ្លាក់​ខ្លួន​ចំណុះ​គាត់។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


ស្តេច​ទត​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ជន‌ជាតិ​ស៊ីរី​ក៏​ធ្លាក់​ខ្លួន​ចំណុះ​គាត់ ហើយ​ត្រូវ​ជូន​សួយ‌សារ‌អាករ​ផង។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​គាត់​ទៅ។


យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី​ល្បាញ ដូច​វរជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។


ទ្រង់​ប្រទាន​ឲ្យ​ស្តេច បាន​ប្រកប​ដោយ​ពរ​ជា‌និច្ច ដោយ​ទ្រង់​នៅ​ជា​មួយ នោះ​ស្តេច​មាន​អំណរ​យ៉ាង​បរិបូណ៌។


យើង​នឹង​កំទេច​បច្ចា‌មិត្ត​នៅ​មុខ​គាត់ យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គាត់។


ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យ៉ូស្វេ ហើយ​គាត់​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។


ហើយ​គាត់​តែងតែ​បាន​ទទួល​ជ័យ​ជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិតអុលឡោះ‌តាអាឡា​នៅ​ជា​មួយ។


ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ ទត​ទទួល​ជ័យ​ជំនះ ច្រើន​ជាង​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​ស្តេច​សូល ជា​ហេតុ​នាំ​ឲ្យ​គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។


ទ្រង់​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រី‌ក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​ដ៏​រុង‌រឿង ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ទ្រង់​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។


ដូច្នេះ ស្តេច​សូល បុត្រា​ទាំង​បី​នាក់ សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា​របស់​ស្តេច និង​ពល​ទាហាន​ទាំង​អស់​បាន​ស្លាប់​ជា​មួយ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។


ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​អុលឡោះ​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម