Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:22 - អាល់គីតាប

22 នេះ​ហើយ​ជា​ស្នា​ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នេះ​ហើយ​ជា​ស្នាដៃ​របស់​បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា​បាន​ធ្វើ ដែល​នាំ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ដូច​អ្នក​ខ្លាំង​ពូកែ​ទាំង​បី​រូប​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នេះ​ហើយ​ជា​ស្នា‌ដៃ​របស់​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ដែល​ធ្វើ​ឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ក្រុម​ទាំង​បី​រូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣នាក់​នោះ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។


លោក​បេណា‌យ៉ា អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​ម្នាក់។ គាត់​បាន​បញ្ចេញ​ស្នា​ដៃ​យ៉ាង​ច្រើន គឺ​គាត់​នេះ​ហើយ​ដែល​បាន​វាយ​ពួក​ក្លាហាន​ពីរ​នាក់​ពី​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្តៅ​ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ធ្លាក់​ទឹក​កក។


គាត់​ក៏​បាន​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់ ដែល​មាន​រូប​រាង​ធំ​សម្បើម ប្រដាប់​ដោយ​លំពែង។ គាត់​ទៅ​ប្រយុទ្ធ​នឹង​គេ​ដោយ​មាន​តែ​ដំបង​ប៉ុណ្ណោះ គាត់​ដណ្តើម​យក​លំពែង​ពី​ដៃ​អ្នក​នោះ​បាន ហើយ​ចាក់​សម្លាប់​គេ​នឹង​លំពែង​នោះ​ទៅ។


ក្នុង​ចំណោម​មេ​បញ្ជា​ការ​ទាំង​សាម‌សិប​នាក់ គាត់​ទទួល​កិត្តិ‌យស​ច្រើន​ជាង​គេ តែ​គាត់​ពុំ​រាប់​បញ្ចូល​ក្នុង​មេ‌ទ័ព​ទាំង​បី​នាក់​នោះ​ឡើយ។ ស្តេច​ទត​បាន​តែង‌តាំង​គាត់​ជា​មេ​បញ្ជា​ការ​កង​អង្គ‌រក្ស។


លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ​របស់​ស្តេច។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត មាន​មុខ‌ងារ​ជា​អ៊ីមុាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម