Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:48 - អាល់គីតាប

48 ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ​មាន​ជ័យ‌ជំនះ លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 គឺ​ជា​ព្រះ​ដែល​សម្រេច​សេចក្ដី​សង‌សឹក ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ នៅ​ក្រោម​អំណាច​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជម្នះ លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បន្ទាប​ប្រជា‌ជន​នានា ឲ្យ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 គឺ​ជា​ព្រះ​ដែល​សំរេច​សេចក្ដី​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​សាសន៍​ផ្សេងៗ​នៅ​ក្រោម​អំណាច​ទូលបង្គំ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:48
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​អ៊ីមុាំ​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ជម្រាប​ស្តេច​អំពី​ដំណឹង‌ល្អ​ថា អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច ដោយ​រំដោះ​ស្តេច​ពី​កណ្តាប់​ដៃ​របស់​សត្រូវ»។


រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នាំ​ដំណឹង‌ល្អ​មក​ជូន​ស្តេច។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច​ហើយ ទ្រង់​បាន​រំដោះ​ស្តេច ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។


ពួក​គេ​យក​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ទៅ​ជូន​ស្តេច​ទត នៅ​ក្រុង​ហេ‌ប្រូន ហើយ​ជម្រាប​ថា៖ «នេះ​ជា​ក្បាល​របស់​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល ដែល​ជា​ខ្មាំង​សត្រូវ​របស់​ស្តេច។ ស្តេច​សូល​តែងតែ​ប៉ុន‌ប៉ង​សម្លាប់​ស្តេច ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​សង‌សឹក​ស្តេច​សូល និង​រាជ‌វង្ស ជូន​ស្តេច​ហើយ!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​


ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ទ្រង់​ជួយ​ការពារ​ខ្ញុំ ទ្រង់​ជា​ទី​ជំរក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ទ្រង់​រំដោះ​ខ្ញុំ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ទ្រង់​ជា‌និច្ច ទ្រង់​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ


អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែងតែ​សង‌សឹក ឱ​អុលឡោះ​ដែល​តែងតែ​សង‌សឹក សូម​សំដែង​អំណាច!


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​អុលឡោះ​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ជើង​របស់​គាត់។


ការ​សង​សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ​អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


សូមអុលឡោះ‌តាអាឡា​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​យើង​ទាំង​ពីរ។ អុលឡោះ‌តាអាឡា​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ចំពោះ​អំពើ​ដែល​ស្តេច​ប្រព្រឹត្ត​ដល់​ខ្ញុំ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​មិន​សម្លាប់​ស្តេច​ទេ


នៅ​ពេល​ដែលអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ពរ​ទាំង​ប៉ុន្មាន​ដល់​លោក​ម្ចាស់ ដូច​ទ្រង់​បាន​សន្យា គឺ​នៅ​ពេល​ដែល​ទ្រង់​តែង‌តាំង​លោក ជា​មគ្គទ្ទេសក៍​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល


កាល​ទត​ឮ​ដំណឹង​ថា​លោក​ណាបាល​ស្លាប់ គាត់​ពោល​ថា៖ «សូម​អរ​គុណអុលឡោះ‌តាអាឡា​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ នៅ​ពេល​លោក​ណាបាល​ជេរ​ប្រមាថ​ខ្ញុំ ហើយ​ទ្រង់​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​អំពើ​អាក្រក់​នេះ ធ្លាក់​ទៅ​លើ​ក្បាល​លោក​ណាបាល​វិញ»។ បន្ទាប់​មក ទត​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​នាង​អប៊ី‌កែល​មក​ធ្វើ​ជា​ភរិយា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម