Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:4 - អាល់គីតាប

4 បន្ទាប់​មក ស្តេច​ទត​បញ្ជា​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «ចូរ​ប្រមូល​កង‌ទ័ព​យូដា ក្នុង​រយៈ​ពេល​បី​ថ្ងៃ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័ម៉ាសា​ថា៖ «ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ជួប​យើង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ហើយ​អ្នក​ត្រូវ​នៅ​ទី​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «ចូរ​ប្រមូល​កង‌ទ័ព​យូដា​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​មក ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់ ទៅ​អ័ម៉ាសា​ថា ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ឯ​យើង​ក្នុង​៣​ថ្ងៃ ហើយ​ត្រូវ​ឲ្យ​អ្នក​នៅ​ទី​នេះ​ដែរ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូ‌យ៉ា ដែល​ជា​ម្តាយ​របស់​លោក​យ៉ូអាប់។


បន្ទាប់​មក សូម​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់​ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ”»។


ស្តេច​ទត​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​គាត់​ថា៖ «សូម​ស្តេច​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច​ចុះ»។


នាង​អប៊ី‌កែល​បង្កើត​អម៉ា‌សា រីឯ​ឪពុក​របស់​អម៉ា‌សា​ឈ្មោះ​យេធើ ជា​ជន‌ជាតិ​អ៊ីស្មា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម