Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:17 - អាល់គីតាប

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​គាត់​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​មេត្តា​ស្តាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​និយាយ​ថា៖ «និយាយ​មក​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា៖ «តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ?» លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ» រួច​នាង​ពោល​ថា៖ «សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​សិន» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​កំពុង​ស្តាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​យ៉ូអាប់​ចូល​ទៅ​ជិត ស្ត្រី​នោះ​សួរ​លោក​ថា៖ «តើ​លោក​ជា​លោក​យ៉ូអាប់​ឬ?» លោក​យ៉ូអាប់​តប​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ»។ ស្ត្រី​នោះ​ពោល​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​នាង​ខ្ញុំ​សិន»។ លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «និយាយ​មក​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នោះ​និយាយ​ទៀត​ថា៖ «សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ថែម​មួយ​ម៉ាត់​ទៀត»។ ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​និយាយ​មក!»។


គ្រា​នោះ​មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្តាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​គាត់»។


ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម​គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។


នាង​ក្រាប​សំពះ​បាត​ជើង​ទត ហើយ​ពោល​ថា៖ «លោក​ម្ចាស់! នេះ​ជា​កំហុស​របស់​នាង​ខ្ញុំ​ទេ! សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​សិន សូម​មេត្តា​ស្តាប់​ពាក្យ​របស់​នាង​ខ្ញុំ​ផង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម