Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:12 - អាល់គីតាប

12 លោក​អម៉ា‌សា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្តាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​អ័ម៉ាសា​ដេក​ក្នុង​ថ្លុក​ឈាម​នៅ​កណ្ដាល​ផ្លូវ ពេល​អ្នក​នោះ​ឃើញ​ថា មនុស្ស​ទាំង​ប៉ុន្មាន​ឈប់​មើល នោះ​គាត់​ក៏​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​ធំ​មួយ​គ្រប​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​អម៉ា‌សា​ដេក​ក្នុង​ថ្លុក​ឈាម នៅ​កណ្ដាល​ផ្លូវ។ ទាហាន​នោះ​សង្កេត​ឃើញ​ថា ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់​ស្ងៀម។ ដូច្នេះ គេ​ក៏​ទាញ​សព​ចេញ​ពី​ផ្លូវ ដាក់​ក្នុង​ស្រែ​មួយ​ក្បែរ​នោះ ហើយ​បោះ​អាវ​ធំ​មួយ​គ្រប​ពី​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អ័ម៉ាសា​លោក​ននៀល​ក្នុង​ឈាម នា​កណ្តាល​ផ្លូវ កាល​អ្នក​នោះ​ឃើញ​ថា បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ឈប់​ឈរ​នៅ នោះ​គាត់​យក​អ័ម៉ាសា​ចេញ​ពី​ផ្លូវ​ទៅ​ដាក់​នៅ​វាល​វិញ ហើយ​យក​អាវ​១​គ្រប ព្រោះ​ឃើញ​ថា​គ្រប់​គ្នា​ដែល​មក​ដល់​ទី​នោះ​ចេះ​តែ​ឈប់​នៅ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូ‌យ៉ា ដែល​ជា​ម្តាយ​របស់​លោក​យ៉ូអាប់។


ប៉ុន្តែ លោក​អេសា‌អែល​មិន​ព្រម​ឈប់​ដេញ​ទេ។ ពេល​នោះ លោក​អប៊ី‌នើរ​ក៏​បុក​លោក​អេសា‌អែល​មួយ​លំពែង ត្រូវ​ត្រង់​ពោះ​ធ្លុះ​ដល់​ខ្នង។ លោក​អេសា‌អែល​ដួល​ស្លាប់​នៅ​នឹង​កន្លែង។ អស់​អ្នក​ដែល​រត់​មក​ដល់​កន្លែង​លោក​អេសា‌អែល​ដួល​ស្លាប់​នោះ ក៏​នាំ​គ្នា​ឈប់។


មាន​ទាហាន​ម្នាក់​របស់​លោក​យ៉ូអាប់ ដែល​ឈរ​នៅ​ជិត​សព​របស់​លោក​អម៉ា‌សា ពោល​ឡើង​ថា៖ «អ្នក​ណា​នៅ​ខាង​លោក​យ៉ូអាប់ និង​នៅ​ខាង​ស្តេច​ទត ចូរ​ទៅ​តាម​លោក​យ៉ូអាប់​ចុះ!»។


នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។


ឱ​អុលឡោះ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ។


អុលឡោះ‌តាអាឡា​បាន​សំដែង​ឲ្យ​គេ​ស្គាល់​ទ្រង់ ទ្រង់​កាត់​ទោស​គេ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ប្រគំ​ភ្លេង សម្រាក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម